Thursday, October 12, 2017

1:51 PM

ប្រទេសចិន៖ ដោយសារតែខឹងម្ចាស់ហាងម្នាក់ គិតលុយលើសខ្លាំងពេក បានធ្វើអោយបុរសវ័យក្មេង អាយុ២២ឆ្នាំ មកពីខេត្តស៊ីឈួន ខឹងសម្បារយ៉ាងខ្លាំង។ ក្រោយពីឈ្លោះគ្នាបែកផ្សែងរួចមក បុរសវ័យក្មេងរូបនោះ បានកាត់ក្បាល ម្ចាស់ហាងគុយទាវ យកទៅបោះចោលក្នុងធុងសម្រាម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
រឿងរ៉ាវនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ក្នុងក្រុង Wuhan នៃខេត្ត Hubei ប្រទេសចិន ។ បន្ទាប់ពីបានចំអែតក្រពះជាមួយនឹងគុយទាវ៣ចានរួចមក យុវជន២២ឆ្នាំ ដែលមានឈ្មោះថា Hu បានច្រលោតខឹងនឹងម្ចាស់ហាងថា លក់មីឱ្យក្នុងតម្លៃថ្លៃលើសធម្មតា ។ ពោលគឺយកថ្លៃលើស១យន់ ក្នុងមួយចាន ។

ខាងម្ចាស់ហាងបានប្រកែកបដិសេធថា មិនបានយកថ្លៃលើសទេ ពេលនោះជម្លោះក៏កើតមានឡើង ដែលធ្វើឲ្យបុរសជនដៃដល់ ហក់ទៅយកកាំបិតកាប់ចំក្បាលរបស់ម្ចាស់ហាង ដាច់ក្បាលជ្រុះពីខ្លួន ហើយគ្រវាត់ចូលក្នុងធុងសំរាម នៅជិតកន្លែងកើតហេតុ ។

ម្ចាស់ហាងដែលត្រូវឃាតករ កាត់ក្បាលនោះ មានអាយុ៤២ឆ្នាំ បន្ទាប់ពីសម្លាប់រួច ប៉ូលិសបានចាប់ឃាតក យកទៅផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព៖ TheStreet
Loading...